នារសៀលថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទី អគារខ
សាលាខេត្តស្វាយរៀង លោកស្រី ហែម លក្ខិណា អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានចូលរួមកិច្ចប្រជុំរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ
ក្នុងព្រឹត្តការណ៍កីឡាជាតិលើកទី ៤ ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥
ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោក្រុងស្វាយរៀង ក្រោមធិបតីភាព
ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត និងឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត
តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ។